វិធីភ្ជាប់ USB Modem ស៊ីមកាតទៅកាន់ឧបករណ៏ Android
USB Modem ត្រូវបានគេស្គាល់ថាឧបករណ៏សម្រាប់ភ្ជាប់អិនធើណេតប្រើប្រាស់នៅលើកំព្យូទ័រដោយស៊ីមកាតទូរស័ព្ទរបស់លោកអ្នក បច្ចុប្បន្នមាន USB Modem ច្រើនប្រភេទណាស់ដែលដាក់លក់លើទីផ្សារ និង នៅតាមសាខារបស់ភ្នាក់ងារ
បំរើសេវាទូរស័ព្ទផ្សេងៗ។ ក្នុងអត្ថបទសូមបង្ហាញលោកអ្នកអំពីរបៀបភ្ជាប់ USB Modem ដែលអ្នកតែងតែភ្ជាប់លើ
PC កន្លងមកនៅលើទូរស័ព្ទដៃ ឬ ថេបប្លេត ដំនើររការដោយប្រព័ន្ធ Android វិញម្ដង។
តម្រូវការ:
ទូរស័ព្ទ Android ដែលបាន Rooted (អាចស្វែងរកវិធី Root តាម Google)
USB OTG (អាចស្វែងរកទិញលើទីផ្សារ)
USB Modem ( មានលក់លើទីផ្សារ)
កម្មវិធី PPP Widget 2 (អាចទាញយកពី Google Play)
ស៊ីមកាតដែលអាចប្រើប្រាស់អិនធើណេតបាន ព្រមទាំង APN
របៀបភ្ជាប់:
-ធ្វើការទាញយក PPP Widget 2 ពី Google Play បន្ទាប់មកកំណត់អោយបង្ហាញលើ Home Screen របស់ទូរស័ព្ទ
-ភ្ជាប់ USB OTG ទៅកាន់ទូរស័ព្ទ និង ដោន USB Modem ទៅកាន់ USB OTG
-យល់ព្រមសំណើររបស់ SuperUser ដោយ Grant ឬ Allow
-ចុចលើពាក្យ Configure នៃ PPP Widget 2 រួចកំណត់ APN & Username & Password អោយបានត្រឹមត្រូវ
-ចុច Connect រងចាំរហូតដល់ភ្ជាប់រួចរាល់ជាការស្រេច។
បញ្ជាក់: សូមបិទបណ្ដាញអិនធើណេតដោយប្រើប្រាស់ស៊ីមកាត និង WiFi ជាមុនសិន។ ដើម្បីរក្សាថាមពលថ្មអោយប្រើប្រាស់បានយូរសូម
បិទបណ្ដាញ 3G។ USB OTG មិនអាចប្រើប្រាស់បានជាមួយប្រភេទទូរស័ព្ទគ្រប់ប្រភេទឡើយ។