ផ្សេងៗ

ស្មាតហ្វូន A3 និង A5 ជាសមាជិកត្រកូល Galaxy ALPHA ថ្មីរបស់​ Samsung

ស្មាតហ្វូន A3 និង A5 ជាសមាជិកត្រកូល Galaxy ALPHA ថ្មីរបស់​ Samsung

ស្មាតហ្វូន A3 និង A5 ជាសមាជិកត្រកូល Galaxy ALPHA ថ្មីរបស់​ Samsung

ស្របពេលដែលកំពូលស្មាតហ្វូន Samsung GALAXY ALPHA ត្រូវល្បីថាក្រុមហ៊ុនបានផ្លាស់ប្ដូររចនាបទថ្មី ប្លែក
ជាងស្មាតហ្វូនជំនាន់មុនៗដោយផលិតឡើងដោយដែកអ៊ីណុកពុំសូវធ្លាប់បានឃើញពីមុនមករបស់ Samsung នោះ
ព្រមទាំងទើបតែដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ លោកអ្នកនឹងឃើញវត្តមានថ្មី
របស់ស្មាតហ្វូនត្រកូល GALAXY ALPHA ថ្មីចំនួន ២ផ្សេងៗទៀតគឺ
Samsung GALAXY ALPHA A3 ដែលមានលេខកូដសំគាល់ SM-A300
Samsung GALAXY ALPHA A5 ដែលមានលេខកូដសំគាល់ SM-A500
ស្មាតហ្វូនថ្មីទាំង២នេះត្រូវបានប្រើប្រាស់បន្ទះឈីប Processor របស់ក្រុមហ៊ុន Qualcomm Snapdragon 410​ (64-bit)
ប្រភេទ Quad-Core 1.2Ghz និងបំពាក់មកជាមួយអេក្រង់ប្រភេទ SuperAMOLED qHD Display
ទំហំ 4.5 អ៊ីងសម្រាប់ GALAXY ALPHA A3 និង ទំហំ 5.0 អ៊ីងសម្រាប់ GALAXY ALPHA A5។
សម្រាប់ប្រព័ន្ធដំនើរការរបស់ម៉ាស៊ីនទាំង២ទ្រទ្រង់ដោយ Android KitKat 4.4.4 (Touchwiz UI)
ក្រុមហ៊ុនមិនទាន់ប្រកាសថ្ងៃបរិច្ឆេទនៃការចេញលក់នោះទេ ប៉ុន្តែបើតាមតម្លៃប៉ានស្មានគឺ
GALAXY ALPHA A3 អាចនឹងមានតម្លៃចន្លោះពី 350$ ទៅ 400$
ឯ GALAXY ALPHA A5 អាចនឹងមានតម្លៃចន្លោះពី 400$ ទៅ 450$។

ចែករំលែកវែបសាយទូរស័ព្ទថ្មីៗគ្រប់ម៉ូឌែល


ចុចទីនេះដើម្បីបើកមើល

វិធីភ្ជាប់ USB Modem ស៊ីមកាតទៅកាន់ឧបករណ៏ Android

វិធីភ្ជាប់ USB Modem ស៊ីមកាតទៅកាន់ឧបករណ៏ Android

វិធីភ្ជាប់ USB Modem ស៊ីមកាតទៅកាន់ឧបករណ៏ Android

USB Modem ត្រូវបានគេស្គាល់ថាឧបករណ៏សម្រាប់ភ្ជាប់អិនធើណេតប្រើប្រាស់នៅលើកំព្យូទ័រដោយស៊ីមកាតទូរស័ព្ទ
របស់លោកអ្នក បច្ចុប្បន្នមាន USB Modem ច្រើនប្រភេទណាស់ដែលដាក់លក់លើទីផ្សារ និង នៅតាមសាខារបស់ភ្នាក់ងារ
បំរើសេវាទូរស័ព្ទផ្សេងៗ។ ក្នុងអត្ថបទសូមបង្ហាញលោកអ្នកអំពីរបៀបភ្ជាប់ USB Modem ដែលអ្នកតែងតែភ្ជាប់លើ
PC កន្លងមកនៅលើទូរស័ព្ទដៃ ឬ ថេបប្លេត ដំនើររការដោយប្រព័ន្ធ Android វិញម្ដង។
តម្រូវការ:
ទូរស័ព្ទ Android ដែលបាន Rooted (អាចស្វែងរកវិធី Root តាម Google)
USB OTG (អាចស្វែងរកទិញលើទីផ្សារ)
USB Modem ( មានលក់លើទីផ្សារ)
កម្មវិធី PPP Widget​ 2 (អាចទាញយកពី Google Play)
ស៊ីមកាតដែលអាចប្រើប្រាស់អិនធើណេតបាន ព្រមទាំង APN
របៀបភ្ជាប់:
-ធ្វើការទាញយក PPP Widget 2 ពី Google Play បន្ទាប់មកកំណត់អោយបង្ហាញលើ Home Screen របស់ទូរស័ព្ទ
-ភ្ជាប់ USB OTG ទៅកាន់ទូរស័ព្ទ និង ដោន USB Modem ទៅកាន់ USB OTG
-យល់ព្រមសំណើររបស់ SuperUser ដោយ Grant ឬ Allow
-ចុចលើពាក្យ Configure នៃ PPP Widget 2 រួចកំណត់ APN & Username & Password អោយបានត្រឹមត្រូវ
-ចុច Connect រងចាំរហូតដល់ភ្ជាប់រួចរាល់ជាការស្រេច។
បញ្ជាក់: សូមបិទបណ្ដាញអិនធើណេតដោយប្រើប្រាស់ស៊ីមកាត និង WiFi ជាមុនសិន។ ដើម្បីរក្សាថាមពលថ្មអោយប្រើប្រាស់បានយូរសូម
បិទបណ្ដាញ 3G។ USB OTG មិនអាចប្រើប្រាស់បានជាមួយប្រភេទទូរស័ព្ទគ្រប់ប្រភេទឡើយ។

EasyTools
No comments:
Post a Comment (0)