របៀបតម្លើងនិងប្រើប្រាស់ក្ដារចុចខ្មែរ iKeyKhmer
បន្ទាប់ពីក្រុមហ៊ុនផ្លែប៉មបានបញ្ចេញ iOS 8
និងអនុញ្ញាតិឲ្យតម្លើងកម្មវិធីក្តារចុច ភាគីទីបីបាន
និងអាចប្រើបានលើគ្រប់កម្មវិធីទាំងអស់សម្រាប់ iPhone និង iPad ។
ក្រុម 4KhmeriPhone បានបង្កើតកម្មវិធីក្ដារចុចខ្មែរឈ្មោះ iKeyKhmer version 1.0 ដែលមាន៥ជួរ ដោយភ្ជាប់ជាមួយនឹងការណែនាំពាក្យ (word suggestion) និងបានបញ្ចូល Unicode zero space ដែលងាយស្រួលក្នុងការវាយអក្សរខ្មែរនិងប្រើប្រាស់ការណែនាំពាក្យ ។ កម្មវិធីអាច ទាញយកបានពី AppStore ។
ក្រុមរបស់យើងបានបញ្ចូលវចនានុក្រមសម្រាប់ការណែនាំពាក្យត្រឹមអក្សរ ‘ថ’ ប៉ុណ្ណោះ ដោយសារក្រុមយើងត្រូវការពេលវេលាច្រើនក្នុងការ បញ្ចប់វា ។
ក្រុមរបស់យើងនឹងធ្វើបច្ចុប្បន្នភាពនៅជំនាន់បន្ទាប់ 1.0.1 ដោយនឹងដាក់បញ្ចូលក្តារចុចខ្មែរ ៤ជួរបន្ថែមទៀតនៅពេលក្រោយ និងកែតំរូវ bugs ។
របៀបតម្លើងក្ដារចុចខ្មែរ iKeyKhmer
១. ចូលទៅ AppStore ហើយស្វែងរក App ឈ្មោះ iKeyKhmer
២. តម្លើង App ឈ្មោះ iKeyKhmer
៣. បន្ទាប់ពីតម្លើងរួចចូលទៅ Settings -> General -> Keyboard -> Add New Keyboard…
៤. ជ្រើសរើស ‘iKeyKhmer’ និង ជ្រើសរើស ‘iKeyKhmer 5Row’
៦. បើក Enable ‘iKeyKhmer 5Row’ និងបើក Enable ‘‘Allow full accesse’ ដោយចុចនៅលើ iKeyKhmer 5Row
៨. សូមអបអរសាទរ និងសប្បាយរីករាយក្នុងការប្រើប្រាស់ក្ដារចុចខ្មែរ
របៀបប្រើប្រាស់ក្ដារចុចខ្មែរ iKeyKhmer
ក្រុមរបស់យើងបានបន្ថែម features មួយចំនួនទៅក្នុងកម្មវិធីក្ដារចុចនេះ ដូចជា៖ ការណែនាំ ពាក្យ ភ្ជាប់ជាមួយ zero space សញ្ញាព្រួញសម្រាប់រំកិល cursor និង Capslock ។
ដោយសារយើងមិនធ្លាប់ប្រើពីមុនមកវាមានការលំបាកបន្តិចក្នុងការប្រើប្រាស់ ប៉ុន្តែវាមានគុណប្រយោជន៍ក្នុងការប្រើប្រាស់វា ។
១. ការប្រើក្ដារចុចខ្មែរជាមួយការណែនាំពាក្យនិង zero space៖ នៅពេលអ្នកវាយអក្សរខ្មែររួចឃើញពាក្យអ្នកចង់បាននៅក្នុងប្រអប់៤ខាងលើក្ដារចុច អ្នកត្រូវចុចយកពាក្យនោះ ដែល ពាក្យនេះមានភ្ជាប់ជាមួយ zero space រួចហើយ ។ បើសិនជាអ្នកវាយពាក្យខ្មែរ ដោយមិនចុច យកពាក្យទាំងនេះទេ វានឹងផ្ទុកអក្សរច្រើននៅក្នុងប្រអប់តែមួយ ហើយវានឹងធ្វើឲ្យក្ដារចុចគាំង ដោយសារទំហំនៃប្រអប់មានកំរិតតូចក្នុងការផ្ទុកតួអក្សរ ។ សូមមើលរូបភាពខាងក្រោម៖
២. របៀបប្រើ Capslock៖ ក្នុងករណីអ្នកចង់វាងអក្សរខ្មែរនៅផ្ទាំង Shift ប្រើសញ្ញាព្រួញ ដើម្បី រំកិល cursor (ចំពោះក្ដារចុច៥ជួរ) ហើយមិនចង់ឲ្យក្ដារចុចលោតត្រឡប់ទៅផ្ទាំងធម្មតាវិញ នោះអ្នកត្រូវប្រើ Capslock ។ អ្នកត្រូវចុចជាប់គ្នាពីដងនៅលើ ប៊ូតុង Shift នោះអ្នកនឹងទទួលបាន Capslock ហើយ ។ សូមមើលរូបភាពខាងក្រោម៖
Bug ដែលយើងបានដឹងនឹងកំពុងកែសំរួល៖
ពុម្ភអក្សរខ្មែដែលមានរង្វង់នៅកណ្ដាលដូចជា៖ ោ ុំ ៀ ជាដើម និងការបន្ថែមវចនានុក្រមណែនាំពាក្យ អាចនាំឲ្យជាប់គាំងក្ដារចុចនៅពេលខ្លះ ។ យើងនឹងធ្វើការកែសំរួលនៅជំនាន់ក្រោយ។
របៀបដោះស្រាយនៅពេលអ្នកជួបការជាប់គាំងក្ដារចុចខ្មែរ៖
១. refresh/restart iPhone/iPad របស់អ្នក ឬចូលទៅ Settings ដកក្ដារចុចខ្មែរចេញរួច តម្លើងឡើងវិញ នោះអាចប្រើប្រាស់ឡើងវិញបាន ៕

IOS 8.0 to 8.1 អាច Jailbreak បានហើយ
កម្មវិធីនេះអាចប្រើបានរាល់ឧបកណ៌ IOS 8.0 - 8.1
រៀបរាងដោយបងសិដ្ឋ ថ្មីជានិច្ច ក្រុងបាវិត-0884249666/012439086